
សូមអរគុណដល់ Bussiness Cambodia ដែលបានមកទស្សនាបន្ទប់តាំងបង្ហាញរបស់យើងសម្រាប់ការចាប់អារម្មណ៍ក្នុងការថតវីដេអូនៅក្នុងកសិដ្ឋានឃ្មុំរបស់យើងនៅខេត្តកំពង់ចាម។ ជាការពិត បច្ចុប្បន្ន មនុស្សផ្លាស់ប្តូរផ្នត់គំនិតដើម្បីគិតអំពីការព្យាបាលសុខភាពដោយថ្នាំធម្មជាតិ និងប្រើទឹកឃ្មុំជំនួសឱ្យជាតិស្ករ ដូចដែលអ្នកដឹងហើយថា ភាពផ្អែមធម្មជាតិនេះមានជាតិស្ករពីរប្រភេទ (fructose និង glucose) វីតាមីនមួយចំនួន អាស៊ីត អាមីណូ ប្រឆាំងអុកស៊ីតកម្ម....... ដែលផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រេីន។

ម្ចាស់អាជីវកម្មចំនួន៣០អជីវកម្មជួបប្រជុំគ្នានៅមជ្ឈមណ្ឌល កោះនរា ក្នុងព្រឹត្តិការណ៍ BNIនេះផង ដែរផលិតផលវាល់ហាន់នីអហ្គេនិកប្រូដាក់ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើងដែលធ្លាប់បានប្រេី និងពេញចិត្តក្នុងការទិញផលិតផល និងផ្តល់សក្ខីកម្មជូនភ្ញៀវដទៃទៀតផងដែរសម្រាប់ផលិតផលឃ្មុំរបស់យើង។

ថ្ងៃចុងក្រោយនៃពិព័រណ៍ផលិតផល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិស្សិតកម្មសិក្សានៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា-STF, IU ដែលបានចូលរួមក្នុងការបណ្តាក់ទុនរបស់យើងដើម្បីផ្សព្វផ្សាយ និងណែនាំពីអត្ថប្រយោជន៍នៃទឹកឃ្មុំឆៅក្នុងការថែរក្សាសុខភាពមនុស្ស ជំនួសឱ្យការរក្សាជាតិគីមី។

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដំណេីរទស្សនះកិច្ចរបស់តំណាងចែកចាយនិងអ្នកជំនាញចិញ្ចឹមឃ្មុំរបស់អាឡឺម៉ងលោក Marc ដែលបានចុះមកជួយធ្វើការណែនាំបន្ថែមពីបច្ចេកទេសថែរទាំពូជឃ្មុំបែបធម្មជាតិនិងឃ្មុំអោយមានសុខភាពល្អ។ ការចុះទស្សនះកិច្ចនេះបានធ្វេីអោយតំណាងចែកចាយក៏ដូចជាភ្ញៀវបានសិក្សាបន្ថែមពីរបៀបរស់នៅរបស់សត្វឃ្មុំនិងសាកតេស្តពីគុណភាពមុនការប្រមូលតេីមានភាពខុសគ្នាអ្វីខ្លះបើប្រៀបទៅនិងទឹកឃ្មុំដែលប្រមូលផលរួច។ ជាការពិតណាស់វាល់ហាន់នីអហ្គេនិកប្រូដាក់ជាកសិដ្ធានឃ្មុំកូនខ្មែរមួយរូបដែលមានការអនុវត្តន៏ល្អតាមបច្ចេកទេសត្រឹមត្រូវនិងមានអនាម័យដែលគ្រប់ការថែរទាំនិងប្រមូលផលមានសុវត្ថិភាណនិងធានាដល់សុខភាពអ្នកប្រេីប្រាស់។

វាល់ហាន់នីបានចូលរួមទិវាដែលប្រារព្ធដោយក្រសួងពាណិជ្ជកម្មនៅមហោស្របប៉េងហួតបឹងស្នោដែលមានសហគ្រាសចូលរួមជាង៥០០សហគ្រាស និងបណ្តាភ្ញៀវកូរ៉េមករកទីផ្សារផលិតផលដែលអាចនាំចេញទៅកាន់ប្រទេសកូរ៉េបានដូចជាទឹកឃ្មុំ អំបិល ម្រេច ស្វាយចាន់ទី និងម្សៅល្មៀតជាដើម។ កម្មវិធីមានភ្ញៀវចូលរួមតេស្តទឹកឃ្មុំ និងបានសរសើថារស់ជាតិប្លែក និងតំលៃសមរម្យ។
