ទឹកឃ្មុំធម្មជាតិ
ប្រភេទផ្កា
ទឹកឃ្ម្មុំផ្កាគត្រូវបានប្រមូលផលពីខេត្តកំពង់ចាមលើកោះថ្មីទឹកដីដែលមានធម្មជាតិស្រស់ស្អាតក្នុងអំឡុងខែមករានិងកុម្ភះនៃរដូរធ្លាក់ខ្យល់ទឹកឃ្មុំសុទ្ធ១០០%មិនមានការកែឆ្នៃឬបន្ថែមសារធាតុរក្សាទុក្ខ, ចំការផ្កាធម្មជាតិមិនមានប្រើសារធាតុគីមីបាញ់លើស្មៅឬផ្កាទេជាហេតុធ្វើអោយទឹកឃ្មុំមានគុណភាពខ្ពស់និងសុវត្ថិភាពក្នុងការប្រេីប្រាស់ជាប្រភេទទឹកឃ្មុំឆៅប្រើសំរាប់ថែរសុខភាពទឹកឃ្មុំមានពណ៏លឿងខ្ចីនិងជូរចុងមាត់បន្តិចពិសេសសំរាប់ប្រើពេលក្អកនិងផ្តាសាយ ការផ្គត់ផ្គង់មាននិរត្តភាពលើទីផ្សារ។
ទឹកឃ្ម្មុំផ្កាកៅស៊ូត្រូវបានប្រមូលផលពីខេត្តត្បូងឃ្មុំលើទឹកដីព្រៃកៅស៊ូ ក្នុងអំឡុងខែមីនានិងមេសានៃរដូវក្តៅទឹកឃ្មុំមានល្បាយខាប់ខ្លាំងជាប្រភេទទឹកឃ្មុំសុទ្ធ១០០%មិនមានការកែឆ្នៃឬបន្ថែមសារធាតុរក្សាទុក, ចំការផ្កាធម្មជាតិមិនមានប្រើសារធាតុគីមីបាញ់លើស្មៅឬផ្កាទេជាហេតុធ្វើអោយទឹកឃ្មុំមានគុណភាពខ្ពស់និងសុវត្ថិភាពក្នុងការប្រេីប្រាស់ជាប្រភេទទឹកឃ្មុំឆៅប្រើសំរាប់ថែរសុខភាពទឹកឃ្មុំមានពណ៏ខ្មៅរាងប្រផេះនិងរស់ជាតិផ្អែមឈ្ងុយជាប់មាត់ពិសេសមានអង់សុីមការពារជំងឺល្អសំរាប់មនុស្សស្រីប្រើ ការផ្គត់ផ្គង់មាននិរត្តភាពលើទីផ្សារ។
ទឹកឃ្ម្មុំផ្កាមៀនត្រូវបានប្រមូលផលពីខេត្តកណ្តាលលើកោះក្របីទឹកដីដែលមានផ្កាមៀនរីកស្កុះស្គាយក្នុងអំឡុងខែឧសភានៃរដូវក្តៅ ទឹកឃ្មុំសុទ្ធ១០០%មិនមានការកែឆ្នៃឬបន្ថែមសារធាតុរក្សាទុក, ទឹកឃ្មុំមានគុណភាពខ្ពស់និងសុវត្ថិភាពក្នុងការប្រេីប្រាស់ជាប្រភេទទឹកឃ្មុំឆៅប្រើសំរាប់ថែរសុខភាពទឹកឃ្មុំមានពណ៏ខ្មៅស្រអាប់និងល្វីងចុងមាត់បន្តិច ល្អសំរាប់អ្នកចូលចិត្តញុំាផ្លែមៀនខ្មែរ។
ចែករំលែកផលិតផល

ទឹកផ្កាគរមានពណ៌ក្រហមក្រម៉ៅឈ្ងុយផ្កាគរខ្លាំងកំរិតជាតិទឹក 18 ដល់ 20 ភាគរយ មានជាតិជូរចុងមាត់បន្តិចសាកសមប្រើជាឪសថ (ឈឹក និងផ្តាសាយ) ឃ្មុំយកទឹកដមពីផ្កា។

ទឹកឃ្ម្មុំផ្កាកៅស៊ូមានពណ៌ក្រម៉ៅស្រាលគ្មានក្លិន និងកំរិតជាតិទឹក 16 - 18 ភាគរយ មានជាតិឈ្ងៀមស្លឹកឈើបន្តិច សាកសមជាឪសថមានអង់ស៊ីមជួយការពារជំងឺមហារីក (ទឹកឃ្មុំឆាប់ឡើងក្រាម) ឃ្មុំយកទឹកដមចេញពីត្រួយ។

ទឹកឃ្មុំផ្កាមៀនមានពណ៏ក្រម៉ៅខ្លាំងកំរិតជាតិទឹក 19 - 20 ភាគរយ មានរសជាតិផ្អែមមុតឈ្ងុយផ្កាមៀន (ល្អសំរាប់អ្នកចូលចិត្តញុំាផ្លែមៀន) ឃ្មុំយកទឹកដមចេញពីផ្កា។

ទឹកឃ្មុំធម្មជាតិផ្កាគរ :

  1. គេងលក់ស្រួល (Acid Amino)
  2. ពន្យាភាពចាស់
  3. បញ្ហាទល់លាមក
  4. បញ្ចុះសំពាធឈាមកាត់បន្ថយជំងឺបេះដូង(សារធាតុអុកស៊ីតកម្ម)
  5. កាត់បន្ថយជំងឺស្រ្តេសជួយអោយគេងលក់ស្រួល
  6. បញ្ចុះជាតិខ្លាញ់អាក្រក់ និងកាត់បន្ថយជំងឺទឹកនោមផ្អែម
  7. ផ្តល់សំណើមដល់ស្បែក
  8. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែល​បង្កឡើង​ដោយ​ជំងឺ​មេរោគ​ផ្សេងៗ​
  9. បំបាត់ការក្អក (មានសារធាតុប្រឆាំងនឹងការរលាក)

ទឹកឃ្មុំធម្មជាតិផ្កាកៅស៊ូ :

  1. ពន្យាភាពចាស់
  2. បញ្ហាទល់លាមក
  3. កាត់បន្ថយជំងឺបេះដូង និងរលាក
  4. កាត់បន្ថយជំងឺស្រ្តេសជួយអោយគេងលក់ស្រួល
  5. បញ្ចុះជាតិខ្លាញ់អាក្រក់ និងកាត់បន្ថយជំងឺទឹកនោមផ្អែម
  6. ផ្តល់សំណើមដល់ស្បែក
  7. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែល​បង្កឡើង​ដោយ​ជំងឺ​មេរោគ​ផ្សេងៗ​
  8. បំបាត់ការក្អក

ទឹកឃ្មុំធម្មជាតិផ្កាមៀន :

  1. ពន្យាភាពចាស់
  2. បញ្ហាទល់លាមក
  3. មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយសម្ពាធឈាម
  4. កាត់បន្ថយជំងឺបេះដូង និងរលាក
  5. កាត់បន្ថយជំងឺស្រ្តេសជួយអោយគេងលក់ស្រួល
  6. ដុតបំផ្លាញជាតិខ្លាញ់អាក្រក់ ដើម្បីការពារជំងឺបេះដូង និងជំងឺទឹកនោមផ្អែម
  7. ផ្តល់សំណើមដល់ស្បែក
  8. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែល​បង្កឡើង​ដោយ​ជំងឺ​មេរោគ​ផ្សេងៗ​
  9. បំបាត់ការក្អក

ទឹកឃ្មុំធម្មជាតិផ្កាគរ :

  1. ឆុងកាហ្វេ តែ
  2. លាយទឹកក្រូចឆ្មាជាមួយទឹកក្តៅ (<50 អង្សាសេ) ញុំារៀងរាល់ព្រឹក
  3. ញុំាជាមួយនំបុ័ងឬបង្អែមផ្សេងៗ
  4. ញុំា 1 ស្លាបព្រាបាយពោះទទេ

ទឹកឃ្មុំធម្មជាតិផ្កាកៅស៊ូ :

  1. ឆុងកាហ្វេ តែ
  2. លាយទឹកក្រូចឆ្មាជាមួយទឹកក្តៅ (<50 អង្សាសេ)
  3. ធ្វើស្រ្កាប់លាបខ្លួន និងមុខ
  4. ធ្វើម្ហូបអាហារ

ទឹកឃ្មុំធម្មជាតិផ្កាមៀន :

  1. ឆុងកាហ្វេ តែ
  2. លាយទឹកក្រូចឆ្មាជាមួយទឹកក្តៅ (<50 អង្សាសេ) ញុំារៀងរាល់ព្រឹក
  3. ត្រាំស្រា និងផ្លែឈើសំរាប់ធ្វើថ្នាំព្យាបាលរោគ
  4. ញុំា 1 ស្លាបព្រាបាយមុនចូលគេ
អ្នកប្រហែលជាចូលចិត្តផងដែរ
Bee Pollen

លំអងឃ្មុំ

លំអងឃ្មុំរបស់យើងគឺជាអាហារថាមពលធម្មជាតិម្យ៉ាងដែលសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលប្រមូលផលដោយផ្ទាល់ពីផ្កាដោយសត្វឃ្មុំ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន សារធាតុរ៉ែ អាស៊ីតអាមីណូ ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យវាក្លាយជាអាហារបំប៉នដ៏ល្អសម្រាប់បង្កើនថាមពល ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសុខភាពអោយរឹងមុំា។ វាត្រូវបានគេស្គាល់ថាមានមុខងារក្នុងការបង្កើនកម្លាំងថាមពល ជួយរំលាយអាហារ និងលើកកម្ពស់សុខភាពស្បែក។លំអងឃ្មុំ គឺអាចប្រើប្រាស់បានសម្រាប់ទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ លំអងឃ្មុំរបស់យើងត្រូវបានកែច្នៃតិចតួចបំផុតដើម្បីរក្សាអាហារូបត្ថម្ភពេញលេញរបស់វា ធានាថាអ្នកទទួលបានផលិតផលសុទ្ធ100% និងមានប្រសិទ្ធភាពបំផុត។

Honeycomb

ក្បាលទឹកឃ្មុំ

សំបុកឃ្មុំគឺជាម៉ាស់នៃកោសិកា ដែលសាងសង់ចេញពី ក្រម៉ួនឃ្មុំ ដោយសត្វឃ្មុំទឹកឃ្មុំនៅក្នុងសំបុករបស់ពួកគេដើម្បីផ្ទុកកូនរបស់ពួកគេ និងរក្សាទុកទឹកឃ្មុំ និងលំអង។

Beeswax

ក្រមួនឃ្មុំ

ក្រមួនធម្មជាតិដែលផលិតដោយឃ្មុំនៃសត្វឃ្មុំ Apis ។ ក្រមួនត្រូវបានបានស្លជាក្រមួនបន្ទាប់ពីយេីងបានកៀបយកទឹកឃ្មុំចេញ។វាត្រូវបានគេយកទៅកែឆ្នៃជាមួយនិងល្បាយផ្សេងទៀតដើម្បីប្រើប្រាស់ជាគ្រៀងទៀនសក្ការះនិងប្រើប្រាស់ផ្សេងៗ។

ក្រមួនឃ្មុំគឺជាគ្រឿងផ្សំនៅក្នុងក្រមួនឆ្អឹងវះកាត់ ដែលត្រូវបានប្រើក្នុងអំឡុងពេលវះកាត់ដើម្បីគ្រប់គ្រងការហូរឈាមពីផ្ទៃឆ្អឹង; ប៉ូលាស្បែកជើង និងប៉ូលាគ្រឿងសង្ហារឹមទាំងពីរអាចប្រើ ក្រមួនជាសមាសធាតុ រលាយក្នុង turpentine ឬពេលខ្លះលាយជាមួយប្រេង ។

រូបមន្តអាហារដែលទាក់ទង
លំអងឃ្មុំឆុងទឹកឃ្មុំក្រូចឆ្មា

វាគឺជាការលាយបញ្ចូលគ្នានៃលំអងឃ្មុំ ទឹកឃ្មុំ និងក្រូចឆ្មា សម្រាប់ភេសជ្ជៈដែលមានសុខភាពល្អ និងថាមពល។

មាន់បំពងទឹកឃ្មុំ

មាន់បំពងទឹកឃ្មុំ គឺជាជម្រើសដ៏ល្អមួយសម្រាប់ការយកតាមខ្លួន។របៀបធ្វើនេះមានល្បឿនលឿន ហើយមានរសជាតិឆ្ងាញ់។

តែខ្ញីទឹកឃ្មុំ
នេះគឺជាការលាយបញ្ចូលគ្នានៃខ្ញី និងទឹកឃ្មុំ ដែលល្អឥតខ្ចោះសម្រាប់រក្សាកំដៅ និងបង្កើនភាពស៊ាំ។
តែទឹកឃ្មុំនិងក្រូចឆ្មារ

នេះ​ជា​ការ​លាយ​ទឹកឃ្មុំ​និង​ក្រូចឆ្មា​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​បន្ធូរ​អារម្មណ៍ និង​ពង្រឹង​ភាពស៊ាំ។

ទឹកឃ្មុំក្រូចឆ្មាលាបបំបាត់ស្នាម

វា​ជា​ឱសថ​ធម្មជាតិ​ដែល​អាច​ជួយ​បំបាត់​ស្នាម​ស្រាល និង​ជួយ​ឱ្យ​ស្បែក​រលោង​ស្អាត​ជាង​មុន​។

លំអងឃ្មុំលាយជាមួយទឹកឃ្មុំ

វាគឺជាការលាយបញ្ចូលនូវសារធាតុចិញ្ចឹមដែលជួយបង្កើនថាមពល ភាពស៊ាំ និងបន្ថែមភាពផ្អែមល្ហែមពីធម្មជាតិទៅក្នុងរបបអាហាររបស់អ្នក។

ទឹកឃ្មុំញុំាអោយក្មេងជាងវ័យ

ជួយអោយគេងលក់ស្រួល ស្បែកភ្លឺថ្លា បាត់ស្នាម និងក្មេងជាងវ័យ។

លំអងឃ្មុំសំរាប់បុរស

បង្កើនសាច់ដុំ និងមេជីវិតឈ្មោលបុរសរបស់អ្នក ហើយមានអារម្មណ៍ក្តៅជាមួយមិត្តស្រីរបស់អ្នក។

ទាក់ទងមកយើងឥឡូវនេះ
ភ្ជាប់ទំនាក់ទំនងជាមួយក្រុមរបស់យើង និងស្វែងយល់បន្ថែមអំពីចំណង់ចំណូលចិត្តរបស់យើងសម្រាប់ការចិញ្ចឹមឃ្មុំ ការអនុវត្តប្រកបដោយនិរន្តរភាព និងផលិតផលទឹកឃ្មុំគុណភាពខ្ពស់។ មិនថាអ្នកកំពុងស្វែងរកដំបូន្មានអ្នកជំនាញ ការណែនាំអំពីផលិតផល ឬគ្រាន់តែចង់ស្វែងយល់បន្ថែមអំពីការងាររបស់យើងទេ យើងនៅទីនេះដើម្បីជជែក និងឆ្លើយសំណួររបស់អ្នក។ តោះចាប់ផ្តើមការសន្ទនាថ្ងៃនេះ!
តាមដានពួកយើង
ទាក់ទងពួកយើង