អំពីពួកយើង

H O N E Y

រីករាយដែលបានជួបអ្នក
ប្រវត្តិរូបក្រុមហ៊ុន

តើយើងជានរណា?

ក្រុមហ៊ុនរបស់យើងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ក្រោមឈ្មោះ វាល់ហាន់នីអហ្គេនិកប្រូដាក់ខេមបូឌា ដោយលោកស្រី ទិតសុធារ៉ា ។ យើងកសិដ្ធានកូនខ្មែរដែលផលិតទឹកឃ្មុំឆៅល្អបំផុតដេីម្បីលើកកម្ពស់អ្នកចិញ្ចឹមឃ្មុំក្នុងស្រុក, យើងជាក្រុមហ៊ុនខ្មែរ 100% ។ ប្រជាជនកម្ពុជាត្រូវបានទាក់ទាញចំពោះម៉ាកយីហោរបស់យើងដោយសារផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ លើសពីនេះទៅទៀត វាល់ហាន់នីអហ្គេនិកប្រូដាក់ខេមបូឌា មានទឹកឃ្មុំដែលមានសារធាតុចិញ្ចឹមច្រេីនមិនឆ្លងកាត់ការកែឆ្នៃអ្វីនោះទេ។ ផលិតផលឃ្មុំរបស់យើងមានវីតាមីន កាបូអ៊ីដ្រាត ថាមពល កាល់ស្យូម ប៉ូតាស្យូម សូដ្យូម និងជាតិស្ករធម្មជាតិជាច្រើនប្រភេទ។ យើងមិនលាយទឹកឃ្មុំផ្សេងៗគ្នានៅក្នុងដបតែមួយនោះទេ។ យើងធានាថាវាត្រូវបានផលិតនៅលើកសិដ្ឋាននៅកម្ពុជាតែប៉ុណ្ណោះ។

គុណភាព និងសកម្មភាពការងាររបស់យើង

បរិយាកាសផលិតកម្មការចិញ្ចឹមឃ្មុំ លក្ខខណ្ឌបច្ចេកទេស និងការរក្សាទុក មានសារៈសំខាន់ខ្លាំងណាស់ដើម្បីធ្វើឱ្យប្រាកដថាផលិតផលឃ្មុំរក្សាគុណភាពខ្ពស់ និងនៅតែឆ្ងាញ់ក្នុងរយៈពេលវែង។ ផលិតផលទឹកឃ្មុំវាល់ហាន់នីបានប្រមូលផលតែទឹកឃ្មុំទុំបិតក្បាលទឹកជិតល្អ ហើយធ្វើឱ្យប្រាកដថាឧបករណ៍ស្អាត និងមានអនាម័យមុនពេលបញ្ជូនទៅអតិថិជនប្រើប្រាស់។ ភាពសុទ្ធ/ធម្មជាតិគឺជាអាទិភាពសំខាន់របស់ទឹកឃ្មុំ ប៉ុន្តែសកម្មភាពការងារ និងការរក្សាទុកផលិតផលដែលបានបញ្ជាក់ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាពសម្រាប់អតិថិជនរបស់យើង។
ការសហការណ៍ទីផ្សារក្នុងស្រុក
ហេតុអ្វីជ្រើសរើសយើង
ផលិតផលគុណភាពខ្ពស់
ទឹកឃ្មុំធម្មជាតិ

ប្រមូលផលដោយផ្ទាល់ពីប្រភពល្អបំផុតរបស់ធម្មជាតិ។

ផលិតផលល្អ

បានរចនាយ៉ាងប្រុងប្រយ័ត្ន ដើម្បីគាំទ្ររបៀបរស់នៅរបស់អ្នក និងបង្កើនសុភមង្គលរបស់អ្នក។

ឃ្មុំបិទកោសិកា

និរន្តរភាព, សមាសធាតុដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់សុខភាព, សំបុកឃ្មុំមានប្រសិទ្ធភាព។

បង្កើនភាពស៊ាំ

ពង្រឹងប្រព័ន្ធការពាររបស់រាងកាយដោយធម្មជាតិ ដើម្បីសុខភាពកាន់តែប្រសើរ។

ទឹកឃ្មុំអហ្គេននិក

ទឹកឃ្មុំសុទ្ធ និងធម្មជាតិ ដោយមិនមានសារធាតុគីមី និងសារធាតុបន្ថែម។

សត្វឃ្មុំធម្មជាតិ

ឃ្មុំព្រៃដែលមានសុខភាពល្អ លូតលាស់ក្នុងបរិយាកាសធម្មជាតិរបស់វា។

សំបុកឃ្មុំ

រចនាសម្ព័នក្រមួនឃ្មុំធម្មជាតិ ពោរពេញដោយទឹកឃ្មុំសុទ្ធ។

បំបាត់ការឈឺចាប់

កាត់បន្ថយភាពមិនស្រួល និងលើកកម្ពស់ការធូរស្រាល។

ការដឹកជញ្ជូនដោយឥតគិតថ្លៃ
ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃរាល់ការកម្មង់ទាំងអស់ចាប់ពី ៥០ដុល្លាឡើងទៅនៅទីក្រុងភ្នំពេញ
ដឹកជញ្ជូនដល់ផ្ទះ
ការដឹកជញ្ជូនងាយស្រួលដល់មុខទ្វាររបស់អ្នក។

ផលិតផល

ផលិតផលរបស់ពួកយើង

Bee Pollen

លំអងឃ្មុំ

លំអងឃ្មុំរបស់យើងគឺជាអាហារថាមពលធម្មជាតិម្យ៉ាងដែលសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលប្រមូលផលដោយផ្ទាល់ពីផ្កាដោយសត្វឃ្មុំ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន សារធាតុរ៉ែ អាស៊ីតអាមីណូ ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យវាក្លាយជាអាហារបំប៉នដ៏ល្អសម្រាប់បង្កើនថាមពល ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសុខភាពអោយរឹងមុំា។ វាត្រូវបានគេស្គាល់ថាមានមុខងារក្នុងការបង្កើនកម្លាំងថាមពល ជួយរំលាយអាហារ និងលើកកម្ពស់សុខភាពស្បែក។លំអងឃ្មុំ គឺអាចប្រើប្រាស់បានសម្រាប់ទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ លំអងឃ្មុំរបស់យើងត្រូវបានកែច្នៃតិចតួចបំផុតដើម្បីរក្សាអាហារូបត្ថម្ភពេញលេញរបស់វា ធានាថាអ្នកទទួលបានផលិតផលសុទ្ធ100% និងមានប្រសិទ្ធភាពបំផុត។

Honeycomb

ក្បាលទឹកឃ្មុំ

សំបុកឃ្មុំគឺជាម៉ាស់នៃកោសិកា ដែលសាងសង់ចេញពី ក្រម៉ួនឃ្មុំ ដោយសត្វឃ្មុំទឹកឃ្មុំនៅក្នុងសំបុករបស់ពួកគេដើម្បីផ្ទុកកូនរបស់ពួកគេ និងរក្សាទុកទឹកឃ្មុំ និងលំអង។

Beeswax

ក្រមួនឃ្មុំ

ក្រមួនធម្មជាតិដែលផលិតដោយឃ្មុំនៃសត្វឃ្មុំ Apis ។ ក្រមួនត្រូវបានបានស្លជាក្រមួនបន្ទាប់ពីយេីងបានកៀបយកទឹកឃ្មុំចេញ។វាត្រូវបានគេយកទៅកែឆ្នៃជាមួយនិងល្បាយផ្សេងទៀតដើម្បីប្រើប្រាស់ជាគ្រៀងទៀនសក្ការះនិងប្រើប្រាស់ផ្សេងៗ។

ក្រមួនឃ្មុំគឺជាគ្រឿងផ្សំនៅក្នុងក្រមួនឆ្អឹងវះកាត់ ដែលត្រូវបានប្រើក្នុងអំឡុងពេលវះកាត់ដើម្បីគ្រប់គ្រងការហូរឈាមពីផ្ទៃឆ្អឹង; ប៉ូលាស្បែកជើង និងប៉ូលាគ្រឿងសង្ហារឹមទាំងពីរអាចប្រើ ក្រមួនជាសមាសធាតុ រលាយក្នុង turpentine ឬពេលខ្លះលាយជាមួយប្រេង ។

Raw Honey

ទឹកឃ្មុំធម្មជាតិ

ទឹកផ្កាគរមានពណ៌ក្រហមក្រម៉ៅឈ្ងុយផ្កាគរខ្លាំងកំរិតជាតិទឹក 18 ដល់ 20 ភាគរយ មានជាតិជូរចុងមាត់បន្តិចសាកសមប្រើជាឪសថ (ឈឹក និងផ្តាសាយ) ឃ្មុំយកទឹកដមពីផ្កា។

ទឹកឃ្ម្មុំផ្កាកៅស៊ូមានពណ៌ក្រម៉ៅស្រាលគ្មានក្លិន និងកំរិតជាតិទឹក 16 - 18 ភាគរយ មានជាតិឈ្ងៀមស្លឹកឈើបន្តិច សាកសមជាឪសថមានអង់ស៊ីមជួយការពារជំងឺមហារីក (ទឹកឃ្មុំឆាប់ឡើងក្រាម) ឃ្មុំយកទឹកដមចេញពីត្រួយ។

ទឹកឃ្មុំផ្កាមៀនមានពណ៏ក្រម៉ៅខ្លាំងកំរិតជាតិទឹក 19 - 20 ភាគរយ មានរសជាតិផ្អែមមុតឈ្ងុយផ្កាមៀន (ល្អសំរាប់អ្នកចូលចិត្តញុំាផ្លែមៀន) ឃ្មុំយកទឹកដមចេញពីផ្កា។

ដំណើរការរបស់យើង

តើយើងបង្កើតទឹកឃ្មុំដោយរបៀបណា?

ផ្កាបង្កើតទឹកដម និងទាក់ទាញឃ្មុំរបស់យើង

ឃ្មុំបិទកោសិកាជាមួយក្រមួន និងទឹកឃ្មុំទុំ

ឃ្មុំប្រមូលទឹកដម ហើយដឹកវាទៅសំបុក

យើងប្រមូលផលិតផល និងផ្ទេរ

ដំណើរការរបស់យើង
តើយើងបង្កើតទឹកឃ្មុំដោយរបៀបណា?
ផ្កាបង្កើតទឹកដម និងទាក់ទាញឃ្មុំរបស់យើង
ឃ្មុំបិទកោសិកាជាមួយក្រមួន និងទឹកឃ្មុំទុំ
ឃ្មុំប្រមូលទឹកដម ហើយដឹកវាទៅសំបុក
យើងប្រមូលផលិតផល និងផ្ទេរ
អំពីពួកយើង
វប្បធម៌ក្រុមហ៊ុន
លើកទឹកចិត្តមនុស្សឱ្យប្រើប្រាស់ផលិតផលឃ្មុំធម្មជាតិសម្រាប់ការព្យាបាលសុខភាព អាយុវែង និងសម្រស់ពីខាងក្នុងកាត់បន្ថយការប្រេីថ្នាំដែលមានសារធាតុគីមីច្រេីន។
ចក្ខុវិស័យ
(បរិស្ថាន): កាត់បន្ថយព្រៃឈើបំផ្លាញុ, បង្កើនដំណាំទិន្នផលកសិកម្ម និង​រួមគ្នាដាំដើមឈើសម្រាប់សត្វឃ្មុំរស់អោយបានច្រេីន​។ (សង្គម) : ដើម្បីពង្រីក វិសាលភាព របស់យើងដល់ដល់អន្តរជាតិ និងផ្សព្វផ្សាយម៉ាកសញ្ញាទឹកឃ្មុំខ្មែរទៅកាន់ពិភពលោកដែលគេស្គាល់។ (ប្រជាជន): ផ្តល់ឱ្យកសិករខ្មែររបស់យើងនូវប្រាក់ចំណូលរស់នៅសមរម្យ និងបង្កើតការងារកាន់តែច្រើន សំរាប់កសិករខ្វះខាតខេត្តរបស់យើង, ជាពិសេសនិងធ្វេីអោយខេត្តកំពង់ចាម មានមោទនភាពដែលជាតំបន់ផលិតទឹកឃ្មុំឆៅ។
បេសកកម្ម
ទឹកឃ្មុំគឺជាអាហារថាមពលម្យ៉ាងដែលគ្រប់គ្នាគួរតែមាននៅផ្ទះសំរាប់ប្រើប្រាស់ជាប្រចាំព្រោះវាប្រៀបបីដូចជាមានគ្រូពេទ្យម្នាក់ជួយអ្នកទាំងអស់គ្នាបានពេលយប់ឬបញ្ហាសុខភាពដោយចៃដន្យនិងត្រូវការជំនួយបន្ទាន់។ ជាពិសេសវាមានមុខងារសំរាប់សុខភាពសម្រស់ និងព្យាបាលជំងឺទៀតផង។
ទស្សនវិជ្ជា
រឿងរ៉ាវរបស់ពួកយើង

អ្វីដែលយើងទទួលបានភាពជោគជ័យ

ព័ត៌មានរបស់យើង

ព័ត៌មាន និងបច្ចុប្បន្នភាពចុងក្រោយបំផុត

ស្នាមញញឹមរបស់កសិករបំផុសបេសកកម្មដល់វាល់ហាន់នីអហ្គេនិកប្រូដាក់

ស្នាមញញឹមកសិករជាកំលាំងចិត្តដល់វាល់ហាន់នីអហ្គេនិកប្រូដាក់បន្តបេសកម្មនិងចក្ខុវិស័យដ៏វែងឆ្ងាយ, ចែករំលែកក្តីស្រលាញ់ជាមួយសហគមន៏អភិរក្សព្រៃលំហែអូពង្រខេត្តកំពង់ធំទាំងអស់គ្នា

CSR ជំរុញសហគមន៍ និងព្រៃឈើ

27-29 June 2025, Our CSR activities in terms of increasing community value and conserving protected forest areas.

Business Cambodia បានមកទស្សនាបន្ទប់តាំងបង្ហាញរបស់យើង។

សូមអរគុណដល់ Bussiness Cambodia ដែលបានមកទស្សនាបន្ទប់តាំងបង្ហាញរបស់យើងសម្រាប់ការចាប់អារម្មណ៍ក្នុងការថតវីដេអូនៅក្នុងកសិដ្ឋានឃ្មុំរបស់យើងនៅខេត្តកំពង់ចាម។ ជាការពិត បច្ចុប្បន្ន មនុស្សផ្លាស់ប្តូរផ្នត់គំនិតដើម្បីគិតអំពីការព្យាបាលសុខភាពដោយថ្នាំធម្មជាតិ និងប្រើទឹកឃ្មុំជំនួសឱ្យជាតិស្ករ ដូចដែលអ្នកដឹងហើយថា ភាពផ្អែមធម្មជាតិនេះមានជាតិស្ករពីរប្រភេទ (fructose និង glucose) វីតាមីនមួយចំនួន អាស៊ីត អាមីណូ ប្រឆាំងអុកស៊ីតកម្ម....... ដែលផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រេីន។

សំណួរដែលសួរញឹកញាប់

តើពួកគេតែងតែសួរយើងអំពីអ្វី?

បាទ/ចាស យើងមានបរិក្ខារចិញ្ចឹមឃ្មុំច្រើនប្រភេទ ដែលមានដូចជា ឈុតចងឃ្មុំ ឧបករណ៍ចិញ្ចឹមឃ្មុំ សម្ភារៈការពារ និងឧបករណ៍ជាច្រើនសម្រាប់ជួយដល់អ្នកចិញ្ចឹមឃ្មុំទើបចាប់ផ្តើម និងអ្នកមានបទពិសោធន៍ក្នុងការថែរក្សាឃ្មុំឲ្យមានសុខភាពល្អ។

ទឹកឃ្មុំរបស់យើងត្រូវបានប្រមូលផលដោយប្រុងប្រយ័ត្នដោយអ្នកចិញ្ចឹមឃ្មុំដែលមានបទពិសោធន៍ ដោយប្រើវិធីសាស្រ្តប្រកបដោយនិរន្តរភាព និងប្រកបដោយក្រមសីលធម៌។ យើងធានាបាននូវការរំខានតិចតួចបំផុតចំពោះឃ្មុំ និងសំបុករបស់វាក្នុងអំឡុងពេលដំណើរការស្រង់ចេញ។

បាទ/ចាស យើងផ្តល់ជូននូវទឹកឃ្មុំធម្មជាតិ 100% ។ ទឹកឃ្មុំរបស់យើងត្រូវបានប្រមូលផលពីសំបុកឃ្មុំដែលលូតលាស់ក្នុងបរិស្ថានគ្មានជាតិគីមី ធានាបាននូវភាពបរិសុទ្ធ និងគុណភាព។

យើងខ្ញុំផ្តល់ជូននូវផលិតផលទឹកឃ្មុំជាច្រើនប្រភេទដូចជា ទឹកឃ្មុំផ្កាគរ ទឹកឃ្មុំកៅស៊ូ និងទឹកឃ្មុំផ្កាមៀន ... យើងផលិតនៅតំបន់ជនបទ និងផលិតផលសត្វឃ្មុំប្រកបដោយនិរន្តរភាព។

ទាក់ទងមកយើងឥឡូវនេះ
ភ្ជាប់ទំនាក់ទំនងជាមួយក្រុមរបស់យើង និងស្វែងយល់បន្ថែមអំពីចំណង់ចំណូលចិត្តរបស់យើងសម្រាប់ការចិញ្ចឹមឃ្មុំ ការអនុវត្តប្រកបដោយនិរន្តរភាព និងផលិតផលទឹកឃ្មុំគុណភាពខ្ពស់។ មិនថាអ្នកកំពុងស្វែងរកដំបូន្មានអ្នកជំនាញ ការណែនាំអំពីផលិតផល ឬគ្រាន់តែចង់ស្វែងយល់បន្ថែមអំពីការងាររបស់យើងទេ យើងនៅទីនេះដើម្បីជជែក និងឆ្លើយសំណួររបស់អ្នក។ តោះចាប់ផ្តើមការសន្ទនាថ្ងៃនេះ!
តាមដានពួកយើង
ទាក់ទងពួកយើង