
លំអងឃ្មុំរបស់យើងគឺជាអាហារថាមពលធម្មជាតិម្យ៉ាងដែលសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលប្រមូលផលដោយផ្ទាល់ពីផ្កាដោយសត្វឃ្មុំ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន សារធាតុរ៉ែ អាស៊ីតអាមីណូ ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យវាក្លាយជាអាហារបំប៉នដ៏ល្អសម្រាប់បង្កើនថាមពល ពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសុខភាពអោយរឹងមុំា។ វាត្រូវបានគេស្គាល់ថាមានមុខងារក្នុងការបង្កើនកម្លាំងថាមពល ជួយរំលាយអាហារ និងលើកកម្ពស់សុខភាពស្បែក។លំអងឃ្មុំ គឺអាចប្រើប្រាស់បានសម្រាប់ទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ លំអងឃ្មុំរបស់យើងត្រូវបានកែច្នៃតិចតួចបំផុតដើម្បីរក្សាអាហារូបត្ថម្ភពេញលេញរបស់វា ធានាថាអ្នកទទួលបានផលិតផលសុទ្ធ100% និងមានប្រសិទ្ធភាពបំផុត។
- កាត់បន្ថយប្រតិកម្មអាឡែហ្ស៊ី និងរោគសញ្ញានៃអាឡែហ្ស៊ីតាមរដូវ។
- ប្រឆាំងនឹងការរលាក។
- ជួយពង្រឹងភាពស៊ាំខ្លាំង។
- សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
- ជួយបង្កើនអកម៉ូន
- ជួយអោយកាត់បន្ថយការឡើងសំពាធឈាមបេះដូងនិងសរសៃឈាម
- ជួយព្យាបាលថ្លើម
- ដាក់លំអងឃ្មុំ1ស្លាបព្រាជាមួយទឹកក្តៅមួយកែវ ហើយបន្ថែមស្លាបព្រាទឹកឃ្មុំដើម្បីផឹកជារៀងរាល់ព្រឹក ឬពេលយប់
- បន្ថែម 1 ស្លាបព្រាក្នុងទឹកដោះគោយ៉ាអួ ឬទឹកដោះគោក្តៅ
- បន្ថែម 1 ស្លាបព្រាជាមួយផ្លែឈើស្រស់ / កាហ្វេ / សាឡាត់


ក្បាលទឹកឃ្មុំ
សំបុកឃ្មុំគឺជាម៉ាស់នៃកោសិកា ដែលសាងសង់ចេញពី ក្រម៉ួនឃ្មុំ ដោយសត្វឃ្មុំទឹកឃ្មុំនៅក្នុងសំបុករបស់ពួកគេដើម្បីផ្ទុកកូនរបស់ពួកគេ និងរក្សាទុកទឹកឃ្មុំ និងលំអង។

ក្រមួនឃ្មុំ
ក្រមួនធម្មជាតិដែលផលិតដោយឃ្មុំនៃសត្វឃ្មុំ Apis ។ ក្រមួនត្រូវបានបានស្លជាក្រមួនបន្ទាប់ពីយេីងបានកៀបយកទឹកឃ្មុំចេញ។វាត្រូវបានគេយកទៅកែឆ្នៃជាមួយនិងល្បាយផ្សេងទៀតដើម្បីប្រើប្រាស់ជាគ្រៀងទៀនសក្ការះនិងប្រើប្រាស់ផ្សេងៗ។
ក្រមួនឃ្មុំគឺជាគ្រឿងផ្សំនៅក្នុងក្រមួនឆ្អឹងវះកាត់ ដែលត្រូវបានប្រើក្នុងអំឡុងពេលវះកាត់ដើម្បីគ្រប់គ្រងការហូរឈាមពីផ្ទៃឆ្អឹង; ប៉ូលាស្បែកជើង និងប៉ូលាគ្រឿងសង្ហារឹមទាំងពីរអាចប្រើ ក្រមួនជាសមាសធាតុ រលាយក្នុង turpentine ឬពេលខ្លះលាយជាមួយប្រេង ។

ទឹកឃ្មុំធម្មជាតិ
ទឹកផ្កាគរមានពណ៌ក្រហមក្រម៉ៅឈ្ងុយផ្កាគរខ្លាំងកំរិតជាតិទឹក 18 ដល់ 20 ភាគរយ មានជាតិជូរចុងមាត់បន្តិចសាកសមប្រើជាឪសថ (ឈឹក និងផ្តាសាយ) ឃ្មុំយកទឹកដមពីផ្កា។
ទឹកឃ្ម្មុំផ្កាកៅស៊ូមានពណ៌ក្រម៉ៅស្រាលគ្មានក្លិន និងកំរិតជាតិទឹក 16 - 18 ភាគរយ មានជាតិឈ្ងៀមស្លឹកឈើបន្តិច សាកសមជាឪសថមានអង់ស៊ីមជួយការពារជំងឺមហារីក (ទឹកឃ្មុំឆាប់ឡើងក្រាម) ឃ្មុំយកទឹកដមចេញពីត្រួយ។
ទឹកឃ្មុំផ្កាមៀនមានពណ៏ក្រម៉ៅខ្លាំងកំរិតជាតិទឹក 19 - 20 ភាគរយ មានរសជាតិផ្អែមមុតឈ្ងុយផ្កាមៀន (ល្អសំរាប់អ្នកចូលចិត្តញុំាផ្លែមៀន) ឃ្មុំយកទឹកដមចេញពីផ្កា។
